នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ លោក George Yeo ប្រធាន ក្រុមហ៊ុន Kerry Logistics Network។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីរបៀបដែល វិស័យដឹកជញ្ជូន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្វែងរកការគាំទ្រ និងកិច្ចសហការពីក្រុមហ៊ុនដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយវិស័យឯកជន ដើម្បីកាត់បន្ថយ ការចំណាយលើការដឹកជញ្ជូន និងបានជម្រាបជូន លោកប្រធានក្រុមហ៊ុនថា៖ ក្រសួងកំពុងបង្កើតក្រុមប្រឹក្សាផ្តល់យោបល់ ពិសេសមួយ ដែលជាក្រុមប្រឹក្សាដឹកជញ្ជូន ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងក្រសួងពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងពង្រឹងការដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា។

លោក Yeo បានសម្តែងការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ដើម្បីជួយដល់ក្រសួង ក្នុងការកាត់បន្ថយការចំណាយដឹកជញ្ជូន និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា។

ដោយហេតុថាហេដ្ឋារចនាសម្ព័ន្ធ កំពុងក្លាយជាផ្នែកមួយដ៏មានសារៈសំខាន់ ឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រទេសប្រកបដោយជោគជ័យ ក្រុមហ៊ុន Kerry Logistics Network សហការជាមួយក្រុមហ៊ុន Worldbridge Networks បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស Kerry Worldbridge (KW SEZ) នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

13151608_518555588328786_2756765365342571448_n

13118988_518555548328790_1716470157199329907_n

13091987_518555801662098_8206591189861015185_n

13087770_518555624995449_2695110715590854177_n

13103327_518555711662107_3030562284397643849_n

13139225_518555621662116_4106081402213812598_n

13124921_518555791662099_1036976961612463310_n