នៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៦ នៅទីស្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Adachi Itsu ប្រធានតំណាងអង្គការJICA កម្ពុជាអមដំណើរដោយក្រុមអ្នកជំនាញអង្គការJICA ដែលជាដៃគូររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកអំពីកិច្ចសហប្រតិបត្តិការរបស់ JICA ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ននៅកម្ពុជា និងដើម្បីពិគ្រោះយោបល់ផងដែរស្តីពីកិច្ចសហការនាពេលអនាគត រវាងអង្គការJICAនិងក្រសួង។

ក្រុមការងាររបស់អង្គការJICA បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីអំពីការស្ទង់មតិរបស់ខ្លួនលើការ ជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងបានសម្តែងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងគាំទ្រឲ្យមានការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីរបៀបដែលបណ្តាញផ្លូវថ្នល់ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យបង្កើតក្រុមប្រឹក្សាដឹកជញ្ជូន ឬគណៈកម្មាធិការសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងក្រសួងពាក់ព័ន្ធដើម្បីលើកកម្ពស់ និងពង្រឹងការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។

13062089_517164425134569_6687823177693898934_n

13076967_517164435134568_4868297358087865028_n

13055315_517164565134555_6300879233665730224_n

13062036_517164525134559_4498050427198467899_n

13076533_517164561801222_1657617705327610317_n