នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ៥៦ និងផ្លូវចូលទៅប្រាសាទបន្ទាយឆ្មារ ដែលមានប្រវែងសរុប ១២៤,២០ គីឡូម៉ែត្រ ពីក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានបង្កើតឡើងដោយធនាគារឥណទាន Exim Bank EDCF KHM-9 និងប្រាក់កម្ចីធនាគារ អភិវឌ្ឍន៍អាស៊ីលេខ ២៥៣៩-CAM (SF) ។

ពិធីបើកសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមអធិបតី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ព្រមទាំងសិស្សនិស្សិត និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរាប់ពាន់នាក់ចូលរួមផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាន និងបានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានសហការ និងសម្របសម្រួល ធ្វើឲ្យការសាងសង់ផ្លូវដ៏ធំទូលាយនេះ ទទួលបានជោគជ័យ ដោយតភ្ជាប់ខេត្តចំនួនពីរគឺ៖ ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ឋិតនៅភាគខាងជើងប្រទេសកម្ពុជា និងខេត្តនានា ឋិតភាគខាងជើងនៃប្រទេសថៃ។

ផ្លូវនេះក៏តភ្ជាប់ផងដែរ ទៅកាន់ផ្លូវជាតិលេខ៥ បង្កើតបានជាការតភ្ជាប់ទៅកាន់ ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត និងខាងលិច មហាអនុតំបន់ទន្លេមេគង្គ។

ដូច្នេះការស្តារឡើងវិញ ផ្លូវជាតិលេខ៥៦នេះ គឺជាការសម្របសម្រួលដល់ការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម នៅក្នុងអនុតំបន់រវាងភាគខាងជើងកម្ពុជា និងភាគខាងជើងប្រទេសថៃ បង្កើនការចូលទៅកាន់ទីផ្សារ ក្នុងតំបន់ កាត់បន្ថយពេលវេលាធ្វើដំណើរ និងការចំណាយ ជំរុញវិស័យទេសចរណ៍បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការឆ្លងកាត់ក្នុងតំបន់ ដែលជាការធ្វើឲ្យប្រសើរឡើងដល់ ការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាជនកម្ពុជា តាមរយៈកំណើនសេដ្ឋកិច្ច។

photo_2016-04-26_16-51-28

photo_2016-04-26_16-51-22

photo_2016-04-26_16-51-17

photo_2016-04-26_16-51-12

13092022_515841451933533_6813022663408899690_n

13087830_515841458600199_1307969606265996297_n

13051698_515841495266862_6302199589282804930_n