នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែង ការកោតសរសើរចំពោះ កិច្ចសហការកន្លងមក រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសឥណ្ឌា។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋាភិបាលឥណ្ឌា ពិចារណាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ស្តីពីការតភ្ជាប់ផ្លូវ ហាយវេ អាស៊ានពីប្រទេសឥណ្ឌា មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និងកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត Srivastava បានសម្តែងនូវការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការស្វែងរកមធ្យោបាយដើម្បីពង្រឹង និងធ្វើឲ្យកាន់តែប្រសើរឡើង ដល់ការគាំទ្រពីរដ្ឋាភិបាលឥណ្ឌាចំពោះគម្រោងទាក់ទង នឹងហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគតរបស់កម្ពុជា។

13177633_519241834926828_6847942180371444485_n

13177130_519241818260163_5028808647521020904_n

13138869_519241891593489_5182166070972913915_n

 

13133232_519241764926835_3893797784976540359_n

13124810_519241768260168_5459579353512623503_n