នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានជួបពិភាក្សាជាមួយតំណាងវិស័យឧស្សាហកម្ម ដឹកជញ្ជូនកម្ពុជា (ទាំងការដឹកជញ្ជូនទំនិញនិងការដឹកជញ្ជូនអ្នកដំណើរ) ដែលក្នុងនោះមាន៖ សមាគមដឹកជញ្ជូនផ្លូវគោកកម្ពុជា(CAMTA) សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា(CAMFFA) សមាគមរថយន្តក្រុងកម្ពុជា (CAMBA) និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀតមកពីវិស័យឯកជន។

នេះគឺជាកិច្ចប្រជុំមួយ រៀបចំឡើងដើម្បីពិនិត្យឡើងវិញ និងពិភាក្សាអំពីថ្លៃឈ្នួលដឹកជញ្ជូននាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមដែលបានជួបប្រទះដោយឧស្សាហកម្មដឹកជញ្ជូននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យតំណាងសមាគម និងក្រុមហ៊ុន ដឹកជញ្ជូនកាត់បន្ថយថ្លៃឈ្នួលរបស់ខ្លួនបន្ថែមទៀតឲ្យស្របតាមតម្លៃប្រេងធ្លាក់ចុះ ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកដំណើរកម្ពុជានិងដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូននៅប្រទេសកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរអំពីបញ្ហា និងសំណើនានាដែលលើកឡើងដោយ ក្រុមហ៊ុន និងសមាគមនានាដែលបានចូលរួមក្នុងកិច្ចពិភាក្សា និងបានជំរុញលើកទឹកចិត្តឲ្យពួកគេសហការជាមួយរាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូនដាក់របាយការណ៍ជាក់លាក់របស់ខ្លួន មកក្រសួងដោយរៀបរាប់អំពីការចំណាយលម្អិតនៃប្រតិបត្តិការរបស់ខ្លួន ដើម្បីឲ្យក្រសួងធ្វើការកំណត់ពីរបៀបបន្ថយថ្លៃដឹកជញ្ជូនបន្ថែមទៀត។ លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូនត្រូវគោរពច្បាប់ស្តីពីការកំណត់ទម្ងន់ដើម្បីកាត់បន្ថយការខូចផ្លូវដែលបង្កឡើងដោយរថយន្តដឹកទំនិញលើសទម្ងន់កំណត់។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យអ្នកបើកបររថយន្ត និងរថយន្តក្រុងទាំងអស់ឱ្យគោរពតាមច្បាប់ចរាចរណ៍។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងឧស្សាហកម្មដឹកជញ្ជូនទាំងអស់ ដែលបានចូលរួមការពិគ្រោះយោបល់ប្រកបដោយផលិតភាព និងភាពស្មោះត្រង់ជាមួយរដ្ឋាភិបាល និងសង្ឃឹមថាស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជននេះនឹងនៅតែបន្តដើម្បីចូលរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា និងធ្វើឲ្យមានភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាផងដែរ។

 

photo_2016-04-25_15-42-06

photo_2016-04-25_15-40-45

photo_2016-04-25_15-40-41

photo_2016-04-25_15-40-36

13083339_515426535308358_9160798681648711318_n

photo_2016-04-25_15-40-01